ធ្លាប់មានពាក្យនិយាយថា ដើម្បីឲ្យបានមកនូវជ័យជំនះ មនុស្សយើងរមែងគ្មានជម្រើសវិធីសាស្ត្រណា
ដែលអាចនឹងឈរស្តាប់មើលអំពើឃោរឃៅទៅខ្លះទេ ប៉ុន្តេវាជាការពិត ដែលពិបាកនឹងច្រាលចោលបាន ពីព្រោះប្រសិនបើត្រឡប់ថយទៅក្នុងសម័យសង្គ្រាមលោកលើកទីពីរ។
មនុស្សបានបង្កើតអាវុធយុទ្ធោបករណ៍ថ្មីៗ ឡើងមកមានចំនួនច្រើនណាស់ ហើយពេលខ្លះអាវុធទាំងនោះក៏មកក្នុងរូបភាពនៃវត្ថុមានជីវិត
តួយ៉ាងបង្ហាត់បង្រៀនសត្វសុនខឡើងមក ដើម្បីប្រើប្រាស់ក្នុងការប្រកៃគ្រាប់បែកប្រឆាំងរថក្រោះ។
អាចស្តាប់មើលហួសពីការជឿ តែអង្គភាពដែលថានេះ មានពិតមែន ហើយគេក៏បានដឹងបានឮក្នុងឈ្មោះ Anti Tank Dog កងទ័ពសុនខអត្តឃាតរុស្សីដែលត្រូងបង្វឹកឡើង ដើម្បីឲ្យទប់ទល់ជាមួយរថក្រោះរបស់អាឡឺម៉ង
ដែលបង្កើតឈ្មោះក្នុងរឿងភាពរឹងមាំ ហើយនឹងមានបរិមាណដែលច្រើនជាងខាងរុស្សីច្រើនតាមដែលមាន។
ដំបូងចាប់ផ្តើមត្រង់គំនិតនេះ បង្វឹកសុនខទាំងនេះឲ្យពាំគ្រាប់បែកទៅដាក់បង្កប់ទុកតាមផ្លូវរថក្រោះអាឡឺម៉ង់
ដែលរថក្រោះនោះឆ្លងកាត់ ប៉ុន្តែមើលទៅដូចជាវិធិសាស្រ្តទាំងអស់នោះ នឹងមានភាពស្មុគស្មាញពេកជាងសុនខដែលវាអាចគិតឃើញដោយខ្លួនវា។
ដូច្នោះដើម្បីឲ្យវិធីសាស្រ្តនោះវាបានងាយស្រួល ពួកគេទើបផ្លាស់ប្តូរពីការប្រើឲ្យសុនខពាំគ្រាប់បែកទៅដាក់
មកជាការចងគ្រាប់បែកជាប់ជាមួយខ្លួនសុនខវិញ ហើយគេបង្វឹកឲ្យវារត់លោតចូលក្រោមរថក្រោះ ហើយចុចបំផ្ទុះគ្រាប់បែកនោះពីចម្ងាយ។
វិធីសាស្ត្រនេះមើលទៅដូចជាបានផលច្រើន ព្រោះអាឡឺម៉ង់ពុំមែនគ្រាន់តែខូចខាតរថក្រោះពីការត្រូវសត្វសុនខអត្តឃាតបំផ្លាញជាង
៣០០គ្រឿង ប៉ុន្តែថែមទាំងធ្វើឲ្យពួកគេត្រូវខាតពេលវេលារកវិធីទប់ទល់ជាមួយអាវុធមានជីវិតដែលប្រើគំរោងដំបូងបោះបង់ចោលអស់។
តាំងពីពួកគេបង្វឹកសុនខឡើងមក ដើម្បីចាំគ្រប់គ្រងការពាររថក្រោះ និងចាត់ការជាមួយសុនខដែលលីគ្រាប់បែកចូលមក
រួមទាំងបញ្ជូនពលចាំពួនស្ទាក់បាញ់ទៅសំអាតផ្លូវមុន ដែលរថក្រោះនឹងរត់កាត់ ប៉ុន្តែមិនថាមានវិធីណាទេ
ក៏នៅតែមិនអាចបញ្ឈប់អង្គភាពសុនខអត្តឃាតបាន ពីព្រោះតែខ្លួនសុនខនឹងស្លាប់ គ្រាប់បែបក៏នៅតែអាចធ្វើការងារបានទៅដោយរលូន។
ប៉ុន្តែទោះជាមានវិធីសាស្ត្រដែលមានប្រសិទ្ធិភាព តែកាប្រើសុនខអត្តឃាតក៏ត្រូវបញ្ឈប់
មិនគ្រាន់តែ ដោយសារវាត្រូវបានគេវាយតម្លៃថាជាវិធីដែលគ្មានមនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែដោយសុនខខ្លះដែលត្រូវបង្វឹកលោតចូលក្នុងរថក្រោះ
ចូលចិត្តប្រើច្រមុះច្រើនជាងការធ្វើតាមបទបញ្ជា ហើយឲ្យវារត់ស្រងក្លិនប្រេងសាំងដែលប្រើការពារយ៉ាងទំលំទូលាយ
ក្នុងកងទ័ពរុស្សី និងក្លាយជាការប្រកៃគ្រាប់បែកប្រភេទដូចគ្នាទៅដោយស្រួល។
ទោះបីជាមាននាទីប្រថុយស្លាប់និងជាតំណែងដ៏ក្លាហានខ្លាំងជាមនុស្សណាក៏ដោយ ក្នុងកំឡុងពេលនោះនឹងធ្វើបាន
ប៉ុន្តែជីវិតរបស់សុនខអត្តឃាត ក៏ពិតមែនហើយថា វានឹងបានទទួលភាពស្រួលសប្បាយ។ ផ្ទុយមកវិញពួកគេបានទទួលការចិញ្ចឹមមើលថែពិបាកជាសុនខទាហានទៅទៀត
ហើយក្នុងទាហានសុនខបានទទួលការចារឹកឈ្មោះជាប្រវត្តិសាស្ត្រ ហើយសុនខខ្លះទៀតអាចបានទទួលមេដៃពីការបំពេញភារកិច្ចដ៏សំខាន់។
សុនខអត្តឃាតទាំងអស់ស្ទើរតែមិនបានអ្វីសោះឡើយ ក្រៅពីការហ្វឹកហាត់ឲ្យទៅតាមបែបផែនមិនសល់សាកសពប៉ុណ្ណោះនោះ៕
ប្រភព៖ yaklai.com



No comments:
Post a Comment