ចម្លែកប៉ុន្តែពិត! ម៉ារីដំរីទីមួយរបស់ពិភពលោកមួយនេះត្រូវបានគេប្រហារដោយការព្យួរក
ថ្នាក់ទោសប្រហារជីវិតព្យួរកជាកម្មវត្ថុដែលត្រូវបានគេស្រាវជ្រាវរកឃើញដោយមនុស្សដើម្បីដាក់ទោសដល់មនុស្សជាតិដូចគ្នា
ប៉ុន្តែជាលើកទីមួយហើយនៅក្នុងអតីតកាល ដែលមនុស្សយើងធ្លាប់ប្រើប្រាស់វីធីឃោរឃៅនេះប្រហារជីវិតសត្វដូចគ្នា
ថែមទាំងជាសត្វដែលគេជឿថាជាសត្វធំបំផុតលើគោកទៀតផង នោះគឺដំរីឈ្មោះថា ម៉ារី ដែលជាដំរីដែលជាទីចំណាប់អារម្មណ៍ពីក្រុមល្ខោនសួនសត្វស្បាក។
បើស្តាប់មើលរឿងរ៉ាវដែលកើតមានមិនគួរឲ្យជឿជាក់បានទេ
តែបើយើងក្រឡេកមើលទៅក្នុងអតីតកាល គ.ស ១៩១៦ ដំរីដែលជាតួសម្តែងរបស់ក្រុមល្ខោនសួនសត្វស្បាកមួយនេះ
បានបង្កហេតុលោះព្រលឹងដោយការសម្លាប់លោក វ៉លថឺ អេលគ្រិតភ្នាក់ងារហ្វឹកហាត់មកធ្វើការងារក្នុងក្រុមល្ខោនបានពីបីថ្ងៃ
ព្រោះគាត់ព្យាយាមហាមឃាត់មិនឲ្យដំរីដើរទៅរើសឪឡឹកដែលជ្រុះនៅតាមដងផ្លូវ ទើបធ្វើឲ្យដំរីឈ្មោះម៉ារី
ចាប់គ្រវែងដោយប្រមោយ និងជាន់ញីដល់ខ្លួនសាកសពគាត់ខ្ទេចខ្ទក់ ក្នុងចំណោមក្រសែភ្នែកមហាជន។
ហេតុការណ៍នេះសាងភាពតក់ស្លុតរន្ធត់ចិត្តទៅដល់មហាជន
រហូតដល់មានការស្នើសុំពីអ្នកស្រុក និងភ្នាក់ងាររបស់ក្រុមល្ខោនសត្វឲ្យកំចាត់វាចោល ព្រោះពេលនេះវាបានក្លាយជាសត្វដែលមានគ្រោះថ្នាក់
វាមិនអាចនាំយកមកសម្តែង ឬធ្វើការងារបានដោយការទំនុកចិត្តតទៅទៀតកើត។
ច្រើនថ្ងៃកន្លងផុតទៅ ក្រុមល្ខោនសត្វបានចាប់ផ្តើមបើកការសម្តែងរបស់ខ្លួនម្តងទៀត
និងដំរីឈ្មោះម៉ារីក៏មានឱកាសបានត្រឡប់មកចូលរួមសម្តែងដែរ ប៉ុន្តែភ្លាមៗដែលវាឈានជើងចូលដល់ឆាក
វាបានស្ទុះទៅចាត់ការអ្នកគ្រប់គ្រងក្រុមល្ខោនសត្វភ្លាម តែជាសំណាងនៅល្អពេលនោះ គ្មានអ្នកណាម្នាក់បានទទួលរងរបួសពីហេតុភេទនេះទេ។
ប៉ុន្តែហេតុផលនោះវាគ្រប់គ្រាន់ណាស់ទៅហើយ នឹងបញ្ជាក់បានថា ម៉ារី នោះវាសត្វដែលមានគ្រោះថ្នាក់ពេកក្តាត់
ទុកបណ្តែតបណ្តោយឲ្យនៅជាមនុស្សតទៅទៀតមិនបាន។
កាលបើប្រហារជីវិតតាមការបាញ់កាំភ្លើងមិនបានសម្រេច
ក្រុមល្ខោនទើបប្តូរវិធីថ្មីវិញ ដោយការបែរមកប្រើវីធីព្យួរករថយន្តគ្រេន(ឡានស្ទួច)ជំនួសវិញ
នៅថ្ងៃទី ១៣ កញ្ញា គ.ស ១៩១៦។ ក្រុមល្ខោនសត្វបានឲ្យវាសម្តែងជាលើកចុងក្រោយ មុននឹងយកវាទៅក្រោមរថយន្តស្ទួចដែលអាចផ្ទុកទម្ងន់បានដល់១០០តោន
ក្នុងចំណោមក្រសែភ្នែកសាក្សីមហាជនដែលមកមើលការប្រហារជីវិតដំរីមួយក្បាលនេះ ហើយនេះគឺជារូបភាពចុងក្រោយដែលពួកគេបានឃើញ៕
ប្រភព៖ https://www.spokedark.tv/wp-content/uploads




No comments:
Post a Comment