តើវាមកបានយ៉ាងម៉េចចេះ? មានវត្ថុចម្លែកៗ១៥ដែលគេរើសយកពីឆ្នេរសមុទ្រ

បើមិនគិតរាប់បញ្ចូលសំបកខ្យង់ខ្ចៅ ដុំថ្មគ្រាប់ខ្សាច់ និងកាកសំណល់ធម្មតាៗដែលគេបោះចោលរាយបាយ ឬត្រូវរសាត់តាមទឹកមកពីកន្លែងណាមួយមិនដឹង ដែលមកចាក់គរទើរលើមាត់ឆ្នេរសមុទ្រនោះទេ។ មានពេលខ្លះទៀត ខ្យល់រលកក្នុងសមុទ្រ ច្រើនតែនាំយកនូវវត្ថុចម្លែកៗចេញពីក្នុងសមុទ្ររសាត់ឡើងមកលើតាមឆ្នេរខ្សាច់មានជាជាហូរហែ។ មិនតែប៉ុណ្ណោះសោត វាធ្វើឲ្យយើងមានគំនិតងើយឆ្ងល់ចាប់សង្ស័យថា តើវាមកដោយរបៀបណា? ដូចជារបស់ចម្លែកៗដែលត្រូវបានគេរើសបានតាមឆ្នេរខ្សាច់ដូចខាងក្រោមនេះ……


១) ឆ្អឹងជើងដំរីមេមមថអាយុជាង ២លានឆ្នាំដែលត្រូវបានរកឃើញដោយកូនឆ្កែមួយក្បាល។


២)  តើមានអ្នកណាទៅគិតថា កាបូបធ្វើដំណើរប្រាំមួយ ដែលរសាត់មកទើរលើឆ្នេរសមុទ្ររបស់ជប៉ុន ដែលមានខូខេនផ្ទុកនៅក្នុងនោះទេ?


៣) ថ្ងៃមួយនៅឯឆ្នេរខ្សាច់របស់ណតខែរោលាយណា សុខៗក៏មានដូរ៉ូតូ (Dorritos) រសជាតិណាកូ (Nacho) និង ខូល រេន (Cool Ranch) រសាត់អណ្តែតមកទើរលើពេញឆ្នេរទាំងអស់។


៤) ជួលកាលរបស់ដែលរសាត់អណ្តែតមកទើរលើឆ្នេរខ្សាច់ ក៏ធំមិនគួរឲ្យជឿ ដូចជាខ្យាណូដែលនៅក្នុងរូបភាពនេះ វាក៏រសាត់មកទើរលើមាត់ឆ្នេរ ម៉ាយអាមីនៃរដ្ឋផ្លរីដា។


៥) ប្រសិនបើអ្នកណាហ៊ានប៉ាន់ប្រមាណរឿងស្បែកជើងក្រណាត់ជាង ១,០០០គូ ដែលត្រូវរសាត់ប៉ើងមកទើរលើពេញឆ្នេរខ្សាច់របស់នេថើលេន វាអាចជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ។


 ៦) វាមិនមែនគ្រាន់តែជាវត្ថុគួរឲ្យស្រលាញ់ប៉ុណ្ណោះទេ ដែលរសាត់អណ្តែតមកទើរលើឆ្នេរ។ វត្ថុធ្ងន់ៗដូចជា មឈូសខ្មោចមានអាយុជាង១៥០ឆ្នាំមុនរបស់ ដឺលែ ព្រីសប៊ី អត់ថើ (Delia Presby Otter) វាក៏អាចបង្ហាញឲ្យឃើញនៅលើឆ្នេរបានដែរដូចគ្នា។


៧) នៅក្នុងឆ្នាំ ១៩៩៧ មានព័ត៌មានស្តីពីនាវាដឹកទំនិញតួលេកូគ្រប់គ្រឿងជួបឧបទ្ទហេតុធ្វើរូបចម្លាក់ជាង ៤,៧៥៦,៩៤០ ដុំធ្លាក់ចូលសមុទ្រ ដោយមិនបានដឹងជាតកម្ម ប៉ុន្តែរហូតដល់ឥឡូវនេះរូបមួយចំនួនដែលលិចទៅនៅពេលនោះ អណ្តែតរសាត់ទៅទើរលើឆ្នេរ៧កន្លែងនៃពិភពលោក។

) ក្រៅពីវត្ថុមិនមានជីវិតជីវ៉ាច្រើនតែរសាត់អណ្តែតមកលើឆ្នេរខ្សាច់ជាប់មិនដាច់ ហើយ ជួនកាលសត្វដែលមានជីវិតទាំងនោះដូចជាត្រីបបែលមែនតា ក៏ព្រមសុខចិត្តគ្នាហែលឡើងមកលើឆ្នេរខ្សាច់នៃក្រុង កាសាស៊ិ ដោយមិនមានបែបផែនគ្រោងទុកដែរ។

៩) នៅក្នុងថៃ្ងធម្មតាមួយរបស់នេថើលែន សុខៗក៏ឃើញមានចេកនៅលើឆ្នេររាយប៉ាយមីដេរដាស់ទាំងអស់។

១០) អ្នកសន្សំកាំភ្លើងបុរាណមួយចំនួន អាចប្រើប្រាស់ពេលវេលាពេញមួយជីវិត ដើម្បីតាមស្វែងរក និងក្លាយជាម្ចាស់កាំភ្លើង ស្វីវហ្គាន់(swivel gun) តែក្មេងប្រុសមានវ័យអាយុ១៣ឆ្នាំម្នាក់នេះបែរជាដើរទៅជួបប្រទះឃើញកាំភ្លើងមួយនេះនៅលើឆ្នេរខ្សាច់ជញ្គ្រឹងគ្រឹងទៅវិញ។ 

១១) ជួលកាលការចេញទៅដើរលេងតាមមាត់សមុទ្រ ក៏អាចធ្វើឲ្យអ្នកជួបប្រទះរបស់ចាស់បុរាណបានដោយចៃដន្យក៏មាន ដូចជាឡេវបុរាណនៅក្នុងយុគសម័យ ១៧០០ ដែលគេបានប្រទះឃើញនៅលើឆ្នេរហ្សេនអកាស់តិន រដ្ឋផ្លរីដា។

១២) សម្រាប់អ្នកណាដែលចូលចិត្តរឿងរ៉ាវអាថ៌កំបាំង ខ្មោចសត្វដែលពិបាកនឹងបញ្ជាក់ពីភិនភាគបាន ដែលត្រូវបានគេប្រទះឃើញនៅលើមាត់ឆ្នេរសមុទ្រហ្សានឌិអេកូ កាលពីឆ្នាំ ២០១២។ វានឹងធ្វើឲ្យលោកអ្នកបើកភ្នែកធំៗសម្លឹងមើលបានអ្នកខ្លះក៏មានជំនឿថាវាគឺឃូផាកាប្រា (Chupacabra)ក៏មាន។


 ១៣) របស់របរប្រភេទខ្លះពិបាកនឹងជឿថា វាត្រូវរសាត់ប៉ើងមកទាក់ទើរលើឆ្នេរខ្សាច់បាន ដូចជា គ្រោងខ្មោចម៉ូតូម៉ាក ហាឡី ដាវិសាន់(Harley-Davidson)មួយគ្រឿងល្អគួរសម ដែលគេប្រទះឃើញនៅលើឆ្នេរសមុទ្រកាណាដានេះ។


១៤) ទោះបីជាប្រជាពលរដ្ឋឥណ្ឌានឹងប្រកបមុខរបរចិញ្ចឹមជីវិតដោយការនេសាទក៏ដោយ ប៉ុន្តែការជួបប្រទះឃើញកញ្ចប់តែប៉ើងរសាត់អណ្តែតមកទើរលើខ្សាច់យ៉ាងច្រើនបែបនេះ ពួកគេក៏សប្បាយចិត្តដែលនឹងទៅរើសប្រមូលពួកវាយកមកទុកដែរ។

១៥) តើមានអ្នកណាធ្លាប់បានភ្លក់រសជាតិស្រាវិស្គីដែលមានអាយុកាលមួយរយឆ្នាំ ដែលរសាត់មកទើរលើឆ្នេរសមុទ្រនៃកោះប្រទេសអង់គ្លេសពួកនេះឬទេ?



ប្រភព៖ https://www.spokedark.tv/wp-content/uploads

No comments:

Post a Comment