រឿងលុយកាក់ជារឿងមួយដែលមនុស្សគ្រប់គ្នាត្រូវយកចិត្តទុកដាក់បំផុត
ព្រោះបើមិនដាក់ផែនការហើយ វាពិតជាមានកំហុសកើតឡើងដោយយថាហេតុណាមួយជាក់ជាមិនខានឡើយ។ អ្នកអាចត្រូវប្រើប្រាស់ពេលវេលាច្រើនឆ្នាំក្នុងការព្យាបាលមើលថែរក្សាជាក់ជាពុំខាន
ហើយវាមិនមែនជាការងាយស្រួលដែរ។ ម៉ានីហ្គូរូ(MoneyGuru.co.th)
យល់យ៉ាងច្បាស់ថា ទើបលើកយកអត្ថបទមួយមកណែនាំ ដែលជារឿងពាក់ព័ន្ធទៅនឹងលុយកាក់៦
ចំណុច ដែលជាកត្តាមួយដ៏សំខាន់ក្នុងផ្នែកសេដ្ឋកិច្ច វាធ្វើឲ្យអ្នកត្រូវពិបាកខ្វល់ចិត្តអស់ជាច្រើនឆ្នាំកន្លងមកនេះ។
មិនគិតធ្វើគម្រោងផែនការអំពីលុយ
មនុស្សជាច្រើនស្អប់ការធ្វើគម្រោងផែនការអំពីលុយកាក់
ព្រោះវាគួរឲ្យធុញទ្រាន់ខ្លាំងណាស់។ អ្នកខ្លះអាចជាគិតធ្វើផែនការនេះ ដែលជាទង្វើមួយធ្វើឲ្យអ្នកមិនមានលុយកាក់
អាចទិញរបស់របរតាមអ្នកត្រូវការបាន ប៉ុន្តែក្នុងតថភាពពិត វាគឺជារឿងមួយជួយឲ្យអ្នកមានសិរីភាពផ្នែកហិរញ្ញវត្ថុទៅវិញទេតើ
ពីព្រោះពេលអ្នកធ្វើបញ្ជីខ្ទង់ចំណូលចំណាយ អ្នកនឹងមើលឃើញបានយ៉ាងច្បាស់លាស់ថា តម្លៃចាយវាយផ្នែកណាមួយដែលមិនចាំបាច់សម្រាប់អ្នក ដែលវាជាតម្លៃចំណាយខ្ជះខ្ជាយ ដែលជាហេតុធ្វើឲ្យអ្នកអាចកាត់បន្ថយតម្លៃចាយវាយទាំងអស់នោះចោលបាន
ហើយវាជួយឲ្យអ្នកមានលុយសល់ក្នុងកាបូបច្រើនឡើងផងដែរ។
ឧទាហរណ៍ងាយៗ ដែលមើលឃើញបានច្បាស់ក្រឡែត គឺសំបកទូរស័ព្ទដៃ
ដែលអ្នកទិញមកសែនថ្លៃរាល់ខែ ជួនកាលអ្នកមិនប្រើមិនដល់កាលបរិច្ឆេទដែលផេកកេចគេឲ្យមក មួយអាចមិនមែនជាចំនួនទឹកប្រាក់ច្រើនក៏ដោយ
ប៉ុន្តែបើអ្នកប្រមូលរួបរួមជាឆ្នាំអាចជាប្រាក់ដុលធំ ដែលមិនអាចនិយាយថាប្រាក់មានចំនួនតិចតួចបានដែរ។
ការធ្វើផែនការលុយកាក់ វាធ្វើឲ្យអ្នកផ្តោតតែទៅលើផ្នែកនេះ ហើយផ្លាស់ប្តូរមកជាជ្រើសរើសផេកកិចទូរស័ព្ទដែលសមរម្យជាមួយការងាររបស់អ្នក
ដែលអាចនឹងមានតម្លៃធូរថ្លៃជាង តើអ្នកមើលឃើញទេថា វាមានចំណុចល្អច្រើនជាងការបង់ខាត។
មិនចាយលុយតាមកាតក្រេឌិត
“មិនចាយមួយខែប្រហែលជាកើតអីមែនទេ ខែដែលមានធុរៈច្រើន!” អូខេ បើអ្នកសុំខ្ចីលុយមិត្តភក្ត្រអ្នកមក ហើយសុំឲ្យគេបន្ធូរបន្ថយជាមួយមិត្ត
ទៅលើតម្លៃចាយវាយរបស់អ្នកច្រើន ប្រហែលជាមិនកើតមានបញ្ហាមែនទេ! ប៉ុន្តែជាមួយកាតក្រេឌិត
ចាត់ទុកថាជារឿងដែលខុសធ្ងន់ ព្រោះធនាគារមិនយល់ចិត្តយល់មុខអ្នកក្នុងរឿងផ្នែកលុយកាក់ផ្ទាល់ខ្លួនរបស់អ្នកឡើយ ហើយកាន់តែខ្លាំងជាងនោះទៅទៀត ថែមទាំងស្រែកទារការសន្សំប្រាក់ពីអ្នកបន្ថែមទៀត
ទាំងតម្លៃផាកវិន័យក្នុងទូទាត់ការយឺតយ៉ាវ ព្រមទាំងអត្រាការប្រាក់កាន់តែបន្ថែមពូនខ្ពស់ឡើងៗ
ហើយទាំងពន្ទុក្រេឌិតរបស់អ្នកមានការបាត់បង់ ដែលធ្វើឲ្យអ្នកខ្ចីបុលជឿពីផ្នែកផ្សេងៗក្នុងថ្ងៃអនាគតច្រើនឡើង។
ដូច្នេះ អ្នកគួរកាត់ចោលប្រយោគដែលថា “មិនចាយមួយខែមិនថ្វីទេ” ចេញពីវចនានុក្រមរបស់អ្នកបាន ពីព្រោះវានឹងបង្ករភាពខាត់បងឬភាពវិនាសដល់ជីវិតអ្នក។
ការសម្រេចចិត្តទិញទំនិញផ្នែកអត្រាការប្រាក់ ដោយមិនបានសិក្សាស៊ីជម្រៅជាមុន
កាតឥណទាន និងការធានារ៉ាប់រងផ្សេងៗ បើអ្នកសម្រេចចិត្តទិញទាន់ហន់ពេក
អាចធ្វើឲ្យអ្នកបង់ខាតលុយកាក់ច្រើនជាងអ្នកដែលនឹងកើតមាន ព្រោះការណ៍ដែលអ្នកមិនបានសិក្សាស៊ីជម្រៅទៅលើទិន្នន័យ
និងការប្រៀបធៀបឲ្យបានល្អិតល្អន់ច្បាស់លាស់ជាមុនទេ វានឹងធ្វើឲ្យអ្នកបានផលិតផលផ្នែកអត្រាការប្រាក់មិនសមស្របទៅតាមតម្រូវការ
ឡាយស្តាយ និងការប្រើប្រាស់ការងាររបស់អ្នកពិតប្រាកដ ហើយចុងបញ្ចប់អ្នកត្រូវទិញផលិតផលទាំងនោះបន្ថែមឡើង
រកវត្ថុដែលឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់អ្នក ព្រោះវត្ថុដែលអ្នកទិញមកដោយមិនទាន់បានសិក្សាឲ្យបានច្បាស់លាស់
មិនស៊ីចង្វាក់ជាមួយនឹងតម្រូវការរបស់អ្នកនោះ។
មកដល់សម័យនេះទៅហើយ ការប្រៀបធៀបផលិតផលផ្នែកអត្រាការផ្កាប្រាក់
ចាត់ទុកជារឿងដែលមហាសែនងាយ ព្រោះមានវើបផ្សាយដែលផ្តល់សេវ៉ាកម្មប្រៀបធៀបតម្លៃ ជាពិសេសមិនប៉ុន្មានវិនាទី
គ្លិកមិនប៉ុន្មនាដង តារាងតម្លៃ និងព័ត៌មានលម្អិតផ្សេងៗ នឹងបានចេញបង្ហាញឲ្យឃើញនៅចំពោះមុខរបស់អ្នកបានយ៉ាងងាយស្រួល
លឿនរហ័សទាន់ចិត្ត។
មិនមានលុយកាក់បម្រុងទុកសម្រាប់ភ័យអាសន្ន
ជីវិតមនុស្សយើងមិនប្រាកដប្រជាទេ គ្រប់រូបគ្រប់គ្នា
ម្នាក់ៗក៏ត្រូវជួបជាមួយហេតុការណ៍ចៃដន្យ ឬភ័យអាសន្ន ដែលត្រូវការផ្នែកហិរញ្ញវត្ថុធំដុំទាំងអស់
អ្នកប្រហែលជាមិនសប្បាយចិត្តប្រាកដ ប្រសិនណាក្រុមហ៊ុនផ្អាកការងារអ្នកដោយភាពតក់ក្រហល់
ហើយសេដ្ឋកិច្ចបែបនេះ ហេតុការណ៍បែបនេះអាចនឹងកើតឡើងពេលណាក៏បាន ឬអ្នកដែលជាមនុស្សជាទីស្រលាញ់របស់អ្នកធ្លាក់ខ្លួនឈឺព្រឹប
អ្នកចាំបាច់ត្រូវការលុយដើម្បីរក្សាព្យាបាលដែលមានតម្លៃខ្ពស់ ហើយអ្វីដែលវាអាក្រក់ជាងនោះគឺថា
អ្នកមិនបានធ្វើការធានារ៉ាប់រងសុខភាពទុកជាមុន។ ដូច្នោះ អ្នកចាំបាច់ត្រូវតែត្រៀមលក្ខណៈឲ្យបានស្រួលប្រួលជាមួយរឿងនេះ
ត្រូវតែគិតនឹកស្មានហេតុការណ៍ទាំងនេះទុកជាមុន។ អ្នកខ្លះអាចសន្សំលុយទុកសម្រាប់ភ័យអាសន្នក្នុងរយៈពេលបីខែ
អ្នកខ្លះទៀតអាចពេញមួយឆ្នាំក៏មាន។
យើងសូមណែនាំថា លំដាប់ទាបបំផុតសម្រាប់លុយភ័យមានអាសន្នគួរនឹងមានប្រមាណជា
៦ ឬ៨ខែ វាស្រេចតែការត្រៀមលក្ខណៈរបស់មនុស្សម្នាក់ៗ ហើយលុយកាក់ផ្នែកនេះវាជាលុយផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗបានសន្សំបម្រុងទុក។
សូមបញ្ជាក់ថា វាជារបស់ផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ ព្រោះលុយដែលសន្សំទុកនោះដើម្បីជាលុយសម្រាប់ស្លាប់
និងប្រាកដថា ក្នុងមួយជីវិតមនុស្សយើង អាចនឹងជួបរឿងភ័យអាសន្នបែបនេះស្ទើររាប់មិនឆ្នាស់ទៅហើយ។
វាប្រហែលមិនល្អប្រាកដ ប្រសិនបើជួបរឿងភ័យមានអាសន្នត្រូវកើតឡើង ហើយត្រូវចាយលុយអស់ទៅទៀត
រហូតដល់គ្មានលុយសេសសល់នៅជាប់នឹងខ្លួនទុកចាយវាយនៅពេលខ្លួនអសកម្មការងារទៅនោះ។
ទិញឡានថ្មីក្នុងតម្លៃខ្ពស់ជាងលុយសន្សំ
ការទិញរបស់របរធំៗ ដែលមានតម្លៃខ្ពស់ អ្នកចាំបាច់ត្រូវគិតឲ្យបានល្អិតល្អន់ម៉ត់ចត់ជាទីបំផុត
ថាចំណូលរបស់អ្នកមួយខែៗបានប៉ុន្មាន? ភារៈមួយខែអស់ប៉ុន្មាន? សល់ប្រាក់ដែលអាចចាយវាយបានមួយខែៗមានប៉ុន្មាន?
អ្នកនឹងដឹងថា អ្នកមានបំណងកំពុងទិញឡានថ្មីមួយគ្រឿងមានតម្លៃប៉ុន្មាន?
តម្លៃខ្ពស់បំផុត មិនសមរម្យប៉ុន្មាន? ដើម្បីមិនឲ្យអ្នកមានភារៈជាប់បំណុលច្រើនរហូតដល់មិនអារចទូទាត់បានក្នុងប្រាក់ខែក្នុងមួយខែៗ
ឬទូទាត់គ្រប់បានដែរ ក៏ប៉ុន្តែមិនមានលុយសល់សម្រាប់ចាយវាយប្រចាំថ្ងៃ។ យើសូមជំទាស់បដិសេធថា
ឡានទំនើបមានតម្លៃថ្លៃសែនៗនោះចោល បើអ្នកចង់បានយកមកវាយអឿបង្អួតអ្នកដទៃនោះ ប៉ុន្តែកុំភ្លេចថា
ភាពអឿមិនបានជួយអ្វីឲ្យអ្នកមានលុយទុកចាយវាយដើម្បីរស់នៅបានទេ។
ដូច្នោះ មុននឹងទិញឡានទំនើប ភូមិគ្រឹះថ្មី អ្នកគួរត្រិះរិះគិតឲ្យបានច្បាស់លាស់ថា
តើអ្នកអាចនឹងទទួលភារៈវែងឆ្ងាយនេះបានទេ ឬមិនបាន? ព្រោះវាមានផលប៉ះពាល់ពិន្ទុឥណទានរបស់អ្នកទៅក្នុងថ្ងៃអនាគត
ហើយការសុំបុណបំណុលជឿពីផ្នែកផ្សេងៗក្នុងពេលអនាគតផងដែរ មិនថា ជាផ្ទះ ឡាន ឬកាតក្រេឌិតនោះទេ។
មិនចាប់អារម្មណ៍ទៅលើការធានារ៉ាប់រង
ប្រសិនបើថ្ងៃនេះ តើអ្នកកើតអ្វីឡើង? រឿងលុយកាក់របស់មនុស្សពីក្រោយអ្នកនឹងទៅជាយ៉ាងណា?
ប្រសិនបើអ្នកគិតថា មិនល្អមែននោះ ការធានាអាយុជីវិត គឺជារឿងដែលអ្នកគួរគិតធ្វើបន្ទាន់
ឬបើអ្នកជាបុគ្គលិកក្រុមហ៊ុនទូទៅ មានចំណូលទទួលជាខែ មានលុយចាយទៅមួយខែៗនោះ ម្លោះហើយកាត់ចោលភារៈមិនធ្វើធានារ៉ាប់រងកើតឧបទ្ទវហាតុរថយន្តបុកគ្នាថែមទាំងជាភាគីខុសទៅទៀត
ខ្លួនក៏រងរបួសត្រូវចាយវាយលើតម្លៃរក្សា រថយន្តក៏ត្រូវខូចខាត ត្រូវជុសជុលដែលត្រូវចាយវាយបន្ថែមទៀត
លើសពីនេះត្រូវបង់ការខូចខាត ព្រមទាំងតម្លៃរក្សាព្យាបាលឲ្យដល់គូករណ៍ទៀត ហើយអត្រាការប្រាក់របស់អ្នកទទួលរងការក្សិណក្ស័យរលំរលាយមិនសេសសល់ឡើយ
ស្រួលមិនស្រួស ត្រូវបិទកុងទៅច្រើនឆ្នាំទៀតក៏ថាបាន។
ហើយក្នុងការធ្វើការធានារ៉ាប់រងរថយន្ត នឹងជួយអ្នកក្នុងរឿងនេះបានច្រើន
យ៉ាងហោចណាស់ ក៏មានផលវិបាកតិចជាង។ តម្លៃធានារ៉ាប់រងផ្សេងៗ មិនប៉ុន្មានរយក្នុងមួយឆ្នាំៗល្អជាងត្រូវមកប៉ងខាតលុយជាសែនជាលាន
ពេលដែលមានឧបទ្ទហេតុកើតឡើងដោយនឹកស្មានមិនដល់។
រឿងប្រាក់ ទោះបីជា វាមិនមែនជារឿងសុខស្រួលក៏ដោយ
ប៉ុន្តែវាជារឿងដ៏សំខាន់ដែលអ្នកត្រូវធ្វើ ព្រោះយើងមិនចង់ឃើញសភាពអ្នកត្រូវជូបជាមួយក្តីវិបត្តិផ្នែកហិរញ្ញវត្ថុជាឆ្នាំ
ទម្រាំព្យាបាលជានោះទេ៕
.....................................................
ប្រភព៖ sanook
ប្រែ.ចាន់

No comments:
Post a Comment