អ្វីៗទាំងអស់ដែលបានលេចចេញជារូបរាងឲ្យយើងបានឃើញ បានឮ ធុំក្លិន បានភ្លក់
បានប៉ះពាល់ បានគិតទៅដល់ សុទ្ធតែមានរូបធាតុដើម រូបធាតុផ្សំទាំងអស់
យ៉ាងណាមិញទស្សនវិជា្ជក៏មានដំណើរវិវត្តិដូច្នោះដែរ។ រូបមន្តដែលនាំឲ្យកើតមានរូបរាងទស្សនវិជ្ជា
វាបានអាស្រ័យលើប្រភពដើម៣ ដែលបានបូករួមផ្សំស្លរបានជាទស្សនវិជ្ជាមួយ។
ទំនៀមទម្លាប់
ទំនៀមទម្លាប់
ដែលជាសកម្មភាពរបស់មនុស្ស សត្វ រុក្ខជាតិ ដែលប្រព្រឹត្តទៅតាមសភាវធម្ម-តា ដូចជាក្មេងម្នាក់គាត់ក្រោកឡើងរាល់ព្រឹក
បានបោសសម្អាតផ្ទះជានិច្ច។ ម្យ៉ាងទៀត ដូចជាព្រះសង្ឃតែងតែនិមន្តដើរបិណ្ឌបាតជារៀងរាល់ព្រឹកមិនដែលដាច់។
មួយវិញទៀតទឹកទន្លេសាបឲ្យតែដល់ខែ១១ ចាប់ផ្តើមស្រកចុះទៅវិញ។ ក្នុងន័យនេះយើងបានទាញយក
និងព្យាករណ៍រកតម្លៃទស្សនវិជ្ជាជាច្រើនអំពីសកម្មភាពទាំងនោះ ដូចជាឃើញមានច្បាប់ប្រុស
ច្បាប់ស្រី ល្បើកថ្មីជាដើម។ល។
ប្រពៃណី
ប្រពៃណី
គឺជាដំណវង្សត្រកូល ឬអត្តញាណរបស់ខ្លួន។ មនុស្សគ្រប់រូបត្រូវតែមានកូនមានចៅ
មុននឹងមានកូនចៅត្រូវធ្វើអ្វីខ្លះ គេឲ្យធ្វើតាមប្រពៃណី
មានការចែចូវចូលសួរផ្លូវចិត្តសមីខ្លួនជាមុន ដើម្បីព្រមព្រៀងគ្នាទៅរកដំណាក់កាលផ្សំផ្គុំគ្នារួមរស់នៅជាមួយគ្នា
ដូចពាក្យខ្មែរថាធ្វើស្រែឲ្យមើលស្មៅទុកដាក់កូនចៅ ឲ្យមើលផៅសន្តាន។ ការរស់នៅរួមសុខរួមទុក្ខរបស់មនុស្សយើង
វាបានទាញយកមកបង្កើតបានជាទស្សនវិជ្ជាមួយ។
ជំនឿ
ជំនឿ គឺជាប្រភពមួយដែលនាំឲ្យមានកំណើតទស្សនវិជ្ជា ហេតុអីយើងហ៊ានថាដូច្នោះ
ពីព្រោះទម្រង់នៃទស្សនវិជ្ជាបានពីការរគិតដែលចេញពីការសង្ស័យ មន្ទិល មិនច្បាស់លាស់
មិនសមហេតុសមផលទៅតាមតថភាព គ្រប់ទស្សនវិទូទាំងអស់ដែលដើរលើគំនិតពិចារណាបែបរិះគន់
និងប្រឌិតញាណ ដែលបានមកពីជំនឿទាំងនេះ ជាពិសេសជំនឿលើតូតឹម។ ជំនឿនេះចេញពីធម្មជាតិ មនុស្ស អមនុស្ស សត្វ និងវត្ថុ ដែលមាននៅក្នុងផ្នត់គំនិតទស្សនៈខ្មែរស្ទើរតែគ្រប់សម័យកាល។
សាសនា មានពុទ្ធសាសនា (ថេរវាទ និង អាចារិយវាទ)ហិណ្ឌូ(ព្រហ្មញ្ញសាសនា) គ្រិស្ដសាសនា
ឥស្លាមសាសនា លទ្ធិខុងជឺ លទ្ធិតាវ។ល។……
សាខានៃទស្សនវិជ្ជា
ការសិក្សាទស្សនវិជ្ជាវាមិនខុសអី ពីការសិក្សាទៅលើដើមឈើមួយដើមនោះទេ
មុននឹងយើងស្គាល់ដើមឈើមួយដើមបានច្បាស់លាស់ថា ជាដើមឈើអ្វីនោះ
លុះត្រាតែយើងបានសិក្សាពី លក្ខណៈឫស ដើម
សម្បក ខ្លឹម សាច់ មែកធាង សន្លឹក ត្រួយ ផ្កា ក្លិន ផ្លែ រសជាតរបស់ដើមឈើនោះ។ បន្ទាប់មកយើងអាចទាញទៅរកសេចក្តីសន្និដ្ឋានរួមមួយថា
ជាដើមឈើឈ្មោះអីបាន។ យ៉ាងណាមិញ ការសិក្សាលើវិជ្ជាទស្សនៈ
ល្គឹះណាយើងបានស្គាល់ពីប្រភពដើម និងសាខានៃទស្សនវិជ្ជាជាមុនសិនដែរ។ សាខាទស្សនវិជ្ជា
មាន៣ គឺ៖
ទ្រឺស្តីសុទ្ធសាធ
យើងនឹងធ្វើការបកស្រាយនៅជំពួកក្រោយ។
ទ្រឹស្តីអនុវត្ត គឺយើងធ្វើលំហាត់
ឬកិច្ចការស្រាវជ្រាវ ចងក្រងប្រមូលផ្តុំទៅតាមប្រធានបទដែលបានដាក់ឲ្យធ្វើ ក្រោយពីបានបញ្ចប់ការសិក្សាក្នុងមុខវិជ្ជានិមួយៗរបស់ខ្លួន។
ទ្រឹស្តីអនុវត្តចូលក្នុងវិស័យផ្សេងៗ ដែលកំពុងបម្រើការនៅក្នុងសង្គមសព្វថ្ងៃ ដូចជា សេដ្ឋកិច្ច អប់រំ នយោបាយ ច្បាប់
សុខាភិបាល បរិស្ថាន ព័ត៌មាន វិទ្យាសាស្ត្រ
រូប គណិត គីមី។ល។៦………
...........................................................
នេះជាកិច្ចការស្រាវជ្រាវរបស់ខ្ញុំ
ផ្នែកទស្សនវិជ្ជា ប្រធានបទតម្លៃទស្សនវិជ្ជា ក្នុងឆ្នាំ២០១៥
No comments:
Post a Comment