នៅក្នុងប្រវត្តិសង្ខេបនេះ យើងឃើញថា គេបានចែកទស្សនវិជ្ជានេះចេញជា៦ដំណាក់កាលគឺរាប់តាំងពី៖
បុរេប្រវត្តិ មុនបុរាណសម័យមានទស្សនៈ តូតឹម ដែលហៅជំនឿដើមបង្អស់នៃទស្សនវិជ្ជា(សាសនាយូដានៅបស្ចិមប្រទេស និងព្រហ្មញ្ញសាសនាឬហិណ្ឌូ(បូព៌ាប្រទេស)
និងសង្គម ដែលមានជំនឿលើការវិវត្តពីសត្វស្វាមកមនុស្ស មាតាធិបតេយ្យ បិតាធិតេយ្យ។
បុរាណសម័យៈ
មុនសវ.ទី៥នៃគ.ស មកដល់សវ.ទី៥នៃគ.ស មានទស្សនមនុស្សនិយម ដូចជា លទ្ធិសូហ្វីសនិយម
លទ្ធិពុទ្ធសាសនា លទ្ធិខុងជឺ សូក្រាត ប្លាតុង អារីស្តូត ដែលជាកំណើតប្រជា-ធិបតេយ្យ
កំណើតព្រះពុទ្ធសាសនា ខុងជឺ តាវ។ លោកធាតុវិទ្យា និងវិចារណញាណ
ដើមកំណើតវិទ្យាសាស្ត្រធម្មជាតិដែលមានភាពចម្រុងចម្រាស់គ្នា
និងជាចុងសម័យសង្គមទាសភាព។
មជ្ឈិមសម័យៈ
នៅសវ.ទី៥ មកដល់សវ.ទី១៥នៃគ.ស. សំយោគគ្រិស្តសាសនា និងទស្សនវិជ្ជា, ស្កូឡាស្ទិក,
កំណើតឥស្លាមសាសនា គ្រិស្តសាសនាធំជាង ឬទស្សនវិជ្ជាធំជាង, និងវឌ្ឍនភាពគ្រិស្តសាសនា
និងកំណើតសក្តិភូមិ។
បុនសម័យៈ
នៅក្នុងសវ.ទី១៥មកដល់សវ.ទី១៧នៃគ.ស.វិចារណញាណ
ប៉ង់តេអ៊ីសនិយម មនុស្សនិយម និងកំណើតសង្គមមូលធន
ព្រមទាំងលោកធាតុវិទ្យាសាស្ត្រធម្មជាតិ និងវិទ្យាសាស្ត្រសង្គមរស់ឡើងវិញ។
សម័យទំនើបៈ
នៅក្នុងសវ.ទី១៧ មកដល់សវ.ទី២០នៃគ.ស. ការផ្សាភ្ជាប់វិទ្យាសាស្រ្តជាមួយសីលធម៌
វិបត្តិក្នុងទំនើបភាព វឌ្ឍនភាពទាំងវិទ្យាសាស្រ្តធម្មជាតិ ទាំងវិទ្យាសាស្រ្តសង្គម
នាំទៅរកមូលធន និងវិចារណញាណ។
ក្រោយសម័យទំនើបៈ
ចាប់ពីសវ.ទី២១នៃគ.ស. លើកយកទ្រឹស្តីមុនៗមករិះគន់ នាំទៅរកទស្សនវិជ្ជាសេដ្ឋកិច្ច
ទស្សនវិជ្ជាអប់រំ ទស្សនវិជ្ជានយោបាយ ទស្សនវិជ្ជាច្បាប់ ទស្សនវិជ្ជាគំនិត
ទស្សនវិជ្ជាគណិតសាស្ត្រ៥……។
..................................................
នេះជាកិច្ចការស្រាវជ្រាវរបស់ខ្ញុំ ផ្នែកទស្សនវិជ្ជា ប្រធានបទតម្លៃទស្សនវិជ្ជា ក្នុងឆ្នាំ២០១៥
៥ ប៉ាន់ វុត្ថា, ទស្សនវិជ្ជា(ការគិតៈ មនុស្សនិងច្បាប់, បោះពុម្ពលើកទី៤,
រោងពុម្ពធី វ៉ាយ, ឆ្នាំ២០១៤,ទំព័រ
៩
No comments:
Post a Comment